ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានជ្រាបហើយតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព និងស​ម្រស់ស្រស់សោភាកញ្ញា ស៊ិន យូប៊ីន កំពុងលេចធ្លោ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន តាមរយៈរូបសម្ផស្ស សមត្ថភាព ទេពកោសល្យ និងភាពប៉ិនប្រសព្វរបស់នាង។

តួយ៉ាងថ្មីៗតារាស្រីរាងតូចច្រឡឹងរូបនេះក៏ កំពុងតែមមាញឹកថតរឿងភាគថៃ ដោយមានការចូលរួមពីតារាថៃល្បីៗជាច្រើនផងដែរ ហើយខាងក្រោមនេះគឺជាសកម្មភាពខ្លះៗ របស់ កញ្ញា ស៊ីន យូប៊ីន ពេលថតនៅប្រទេសថៃ ដែលមើលទៅពិតជាសប្បាយ ជាពិសេសការតែ​ង​ខ្លួនបានស្អាត សាកសមជាមួយតួប្រុសណាស់។ យ៉ាងណាក្រោយពីបានទស្សនាទិដ្ឋ​ភា​ពទាំងនេះរួចហើយមហាជន ក៏ដូចជាអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាតែម្ដងថា « ស្រស់ស្អាតប្លែកភ្នែកមែន»។