ភ្នំពេញ ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានប្រកាសប្រើធម៌ក្ដៅ ក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ចំពោះរាល់ម៉ូតូទាំងឡាយណា ដែលបំពាក់គ្រឿងបំពងសំឡេង (ស៊ីម៉ាំង) ដែលបង្កការរំខានដល់ប្រជាពលរដ្ឋជិតខាង។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា ខណ្ឌដូនពេញ ត្រូវមានវិធានការដ៏ក្ដៅមួយនេះមុនគេ ដើម្បីលុបបំបាត់ម៉ូតូដែលបំពាក់ឧបករណ៍រំពងសំឡេង។ ក្នុងនោះលោកឧត្ដមសេនីយ៍ឯក បានឱ្យដឹងទៀតថា រាល់ម៉ូតូដែលឃាត់បាន ត្រូវហៅឪពុកម្ដាយ ឬអាណាព្យាបាល មកធ្វើកិច្ចសន្យា និងអប់រំ មិនឱ្យមានករណីដូចបានរៀបរាប់ខាងលើនេះ ៕