ភ្នំពេញ ៖ ស្របពេលក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីទិន្នន័យដ៏ច្រើនសន្ធឹកអ្នកកើតជំងឺគ្រុនឈាម មានទាំងស្លាប់ផងនោះ បានធ្វើឲ្យកើតនូវក្តីបារម្ភខ្លាំងចំពោះសុខភាព ពិសេសលើក្មេងៗ ខណៈលើគណនីឈ្មោះ «ខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា» បានបង្ហាញដោយរូបភាពក្មេងស្រីវ័យក្មេង គេងទាំងដៃជាប់សេរ៉ូម ព្រមទាំងសារស័ព្ទប្រាប់ឲ្យដឹងដោយភាពខ្វះខាតទ័លខ្លាំងថា «ខ្លោចចិត្តអាណិតណាស់គ្រុនឈាមគ្មានលុយព្យាបាលសូមជួយគាត់ផង ម៉ាក់របស់ប្អូនស្រីម្នាក់ឯងចិញ្ចឹមកូនដល់ ទៅបីនាក់ មិនដឹងថាគាត់ឈឺយ៉ាងណាទេសូមជួយគាត់ផងបងប្អូន»។

ក្នុងទឹកមុខនាងតូចហាក់កំពុងធ្ងន់ធ្ងរទ្រាំទ្រដោយជំងឺគ្រុនឈាមគួរព្រួយនេះ ប្រភពខាងលើក៏បានបន្ថែមដោយសម្តីក្តុកក្តួល រំជួលអស់អ្នកប្រើប្រាស់បណ្តាញសង្គម ទៀតថា «សូមបងប្អូនជួយស៊ែរដើម្បីអោយបងប្អូនយើងបានឃើញ និងបានជួយដល់ពួកគាត់ផង1000រៀលក្ដី 2000រៀលក្តី ដើម្បីអោយគាត់បានព្យាបាល់ជំងឺផង ជិវិតគាត់ ជីវិតយើងគ្មានអ្នកណាម្នាក់ចង់លំបាកទេមានតែអំពើល្អទេទើបអាចជួយយើងបាន។ សព្វថ្ងៃគាត់រស់នៅភូមិ ត្រពាំងថ្មី ឃុំ ពពេល ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ ហើយសិនជាបងប្អូនចង់ជួយគាត់អាចទំនាក់ទំនងមកលេខ 081641318 និង 0972445739»។