ភ្នំពេញ ៖ រំពេចពីបានឃើញតារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បង្ហាញភាពកត្តញូទិញកាដូឡានទំនើបតម្លៃរាប់ម៉ឺនជូនអ្នកមានគុណកាលពីពេលថ្មីៗកន្លងទៅនេះ ស្រាប់តែលេចនូវវត្តមានអ្នកសិល្បៈមួយរូបដែលមានគណនីហ្វេស​ប៊ុ​កឈ្មោះ Pharo ng Kpc ផ្ទុះពាក្យរិះគន់ភ្លែតថា «កូនល្អអី តារាអី ចេញមកខាងក្រៅ​ឫកចង់ងាប់»។

យ៉ាងណាភ្លាមៗក៏មិនបង្អង់យូឡើយតារាស្រីល្បីឈ្មោះក្នុងក្រុមនាយ ពែក មី,នាង ខ្លុង ក៏តបវិញភ្លាមថា«សម្លមួយឆ្នាំងមិនអាចផ្គាប់ចិត្តមនុស្សច្រើនអ្នកបានទេអ្នកខ្លះចូលចិត្តប្រៃ ខ្លះសាប ដូចខ្ញុំជាតារាមិនដឹងថាអ្នកណាស្អប់ អ្នកណាចូលចិត្តឡើយ ហើយខ្ញុំក៏មិនអាចទៅផ្គាប់ចិត្តមហាជនបានទាំងអស់ដែរ»។

ពីសំណេរខ្លីតារាស្រីរូបនេះបន្ថែមទៀតថា «លោកឯងស្គាល់ខ្ញុំមិនច្បាស់ទើបហានប្រើពាក្យដូចអត់បានគិតមុនបែបនេះរៀនស្គាល់មនុស្សម្នាក់អោយច្បាស់ចាំវាយតំលៃគេទើបខ្លួន​ឯ​ងមានតំលៃ»។