ភ្នំពេញ៖ ថ្មីៗ​នេះ តារា​ចម្រៀង​ដ៏​ល្បីផលិត​កម្មថោន ករុណា ពេជ្រ បាន​បង្ហោះ​សារ​ក្តៅ​ស្លឹក​ត្រចៀក​ទាំង​ព្រឹក​ព្រលឹម​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថា “លើក​ទី១​ហើយ ដែល​ខ្ញុំ​និង​មិត្ត​ភក្តិ​ចូល​ញ៉ាំ​នៅ ភោជនី​ដ្ឋាន​សង់​អាលី​ហ្សេ ។ គ្រាន់​តែបង្កង​ប៉ាក ១គីឡូក្រាម មានត​ម្លៃរ​ហូត​ដល់ ៧៥ដុល្លារ ហើយ​បង្កង​ប៉ាក​នោះ ១ក្បាល​មិនលើស​ពី ១៥ក្រាម អាច​និយា​យ​បាន​ថា​ទំហំ​ប៉ុន​ពីរធ្នាប់​ដៃ” ។ លោក ករុណា ពេជ្រ ចង់​សួរ​​ថា “តើ​ហាង​ចិននៅស្រុក​ខ្មែរ ដែល​ថ្លៃ​បំផុត បង្កងប៉ាក ១គីឡូក្រាម​មានតំលៃ​ប៉ុន្មាន? ជួយ​ប្រាប់​ខ្ញុំផង ក្រែង​ខ្ញុំយល់​មិន​ដល់ ប៉ុន្តែតាម​អ្វី​ដែល​ខ្ញុំធ្លាប់​ញ៉ាំ​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ” ។

ទាក់​ទិន​នឹង​ការ​គិត​លុយ​ថ្លៃហួស​ប្រមាណ​នេះ ក្នុង​សារ​ដដែល​លោក​សង្ស័យ​លើបុគ្គលិក​ក្នុង​ភោជនីដ្ឋាន​នោះ​ថា “ខណៈ​ពេល​គិត​លុយ គាប់​ជួន​ម៉ាស៊ីន​គិត​លុយ​គាំង ហើយ​បុគ្គលិក​ក៏វាយ​បញ្ជូល​ក្នុង​វិក័យ​បត្រ​ដោយ​ខ្លួន​ឯង ។ ខ្ញុំ​ខ្លាច​ជាល្បិច​មិន​ល្អ​របស់​បុគ្គលិក​មួយ​ចំនួន ដែល​គិត​ពីប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិ​យស ថៅកែ ហេ​តុ​តែខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ ដោយ​សារ​ខ្ញុំ​ធ្លាប់​បាន​ស្គាល់​ចរិត​បុគ្គលិក​ជាច្រើន​ក្នុង​ក្រុមហ៊ុន​របស់​ខ្ញុំ” ។ ប៉ុន្តែ​ទោះជាយ៉ាង​ណា តារាច​ម្រៀង​រូបនេះ​គ្រាន់​តែ​ចង់​ដឹង​ពីរឿង​ពិត​ប៉ុណ្ណោះ គ្មាន​ចេតនា​​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​របស់​ភោជនីដ្ឋាន​នោះ​ទេ និង​លោក​សូម​ឲ្យ​បង​ប្អូន​ជួយ​ខមមិន​បញ្ចេញ​យោបល់​ថា “តើ​តម្លៃ​ដែលមាន​ក្នុងវិក័យបត្រ​នោះ សម​ហេតុ​ផង​ដែរ​រឺ​ទេ?” ។

បញ្ជាក់​ថា តារា​ចម្រៀង លោក ករុណា ពេជ្រ និងមិត្តភក្រ​បាន​ចូលញ៉ាំ​អាហារនៅភោជនីដ្ឋាន​សង់អេលីហ្សេ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ អស់​ទឹក​ប្រាក់​សរុប ១៧២ដុល្លារ ក្នុង​ចំណោម​មុខ​ម្ហូប​ទាំង ៩មុខ ហើយ​មាន​មុខ​ម្ហូប ១មុខ​ដែល​មាន​តម្លៃ​ថ្លៃជាង​គេ​គឺ បង្កង​ប៉ាកធំ ១០៥ដុល្លារ ទម្ងន់ ១គីឡូ ៤ក្រាម ៕