ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបហើយថាលោកសង្ឃ តាក់ ស៊ី ជាអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាពប្រចាំទូរទស្សស៊ីធីអិនទើបសម្រេចបំណងកោសក់សាងផ្នួសបួសអស់មួយជីវិត ដ្បិតថ្មីៗក៏ផ្ទុះពាក្យរិះគន់យ៉ាងចាស់ដៃក្រោយចេញសម្ដែងធម្មទេសនាលើកដំបូង។

រំពេចពីផ្ទុះពាក្យរិះគន់នោះព្រះតេជគុណ តាក់ ស៊ី បានចេញមុខសុំទោសជាសាធារណៈ ខ​ណៈ​ក៏ឃើញមន្រ្តីសង្ឃធំៗចេញលិខិតចុះកិច្ចសន្យាសម្រាកទេសនាមួយរយៈផងដែរ។ ប៉ុ​ន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះនៅលើបណ្ដាញសង្គមមហាជនមួយចំនួនបែរពោលលើគំនិតផ្សេងថា «ពួកយកមុខយកមាត់អត់មានរឿងអ្វីសោះប្រជុំសុទ្ធតែមន្រ្តីសង្ឃធំៗធ្វើដល់ថ្នាក់ព្រះមេគនខេត្តទាំងមូលបែជាល្ងង់ខ្មៅដល់ថ្នាក់ និង កិច្ចសន្យាជាមួយបុគ្គលដែលមិនខុស បើពួកអាខុសដើរផឹកស៊ីស្រីញីវិញដូចអត់ដែលឃើញពួកអាយកមុខមាត់ធ្វើអ្វីសោះ។ ធ្វើកិច្ចសន្យាលែងឲ្យទេសនាអញកោតហ្មងហាស់»។