ភ្នំពេញ៖ តារាសម្តែង និងតារាចម្រៀងលោក ចន អេឡិចហ្សូរ៉ា ដែលជាដៃគូសការជាមួយកញ្ញា ឌី សូនីតា ដើម្បីថតនូវវីដេអូសំណើចបែបស្នេហា និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​សំ​ណាក់ទស្សនិកជន។ ទន្ទឹមនឹងនោះក៏ឃើញលេចវត្តមានចូលរួមព្យាបាលដំបៅផែនដីដាំកូនឈើ១០ម៉ឺនដើមរួមផលិតកររឿងអប់រំខ្លីៗលោក តាន់ គឹមសួរ ផងដែរ ដោ​យ​មានការលះបង់ខ្ពស់ទាំងថវិកាពេលវេលា និងខ្លួនប្រាណតុបតែងកាយជាសត្វខ្លាទៀតផង។

ជំនួបនោះលោក តាន់ គឹមសួរ ក៏បានរៀបរាប់ឲ្យដឹងថា «ក្នុងនាមជាតារាដែលមានប្រ​ជាប្រិយភាពខ្លាំងម្នាក់ សុខចិត្តចំណាយទាំងថវិកា ទាំងពេលវេលានិងទាំងកំលាំងកាយចិ​ត្តជិះពីភ្នំពេញរាប់រយគីឡូទៅសៀមរាប គ្រាន់តែតុបតែងជារូបខ្លាចូលរួមកម្មវិធីដាំ និងថែទាំកូនឈើ១០ម៉ឺនដើម ក្រោមប្រធានបទ «ព្យាបាលដំបៅផែនដី» តែប៉ុណ្ណោះ។ ទឹកចិត្តដ៏បរិសុទ្ធ និងពោរពេញដោយឆន្ទៈរបស់ប្អូនបានធ្វើឲ្យបងមានការគោរពយ៉ាងខ្លាំង អរគុណចំពោះការចូលរួម Alexora John អរគុណប្អូនស្រី Nary Decor សម្រាប់ការតុបតែង»។