ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Siek Bunary បានបង្ហោះរូបភាពពីរសន្លឹករបស់ព្រះសង្ឃមួយអង្គ សិងក្រសោបឱបកាយលើគ្រែពេទ្យស្រក់ទឹកភ្នែកទាំងទឹកមុខកម្សត់ ស្ទើរប្រេះឱរ៉ាដោយចូលពេទ្យបីកន្លែង តែពុំទទួលការព្យាបាលព្រោះតែខ្លួនមានជីវភាពក្រីក្រ ហើយញោមស្រីជាទីស្រលាញ់ក៏ទើបលាចាកថ្មីៗ មិនទាន់ស្ងប់ចិត្តដោយជំងឺមហារីករួមប្រាណ។

មិនតែប៉ុណ្ណោះ ប្រភពខាងលើក៏បានបញ្ជាក់ពីរូបភាពពីរសន្លឹកនោះទៀតថា «ចូលពេទ្យ៣ហើយគេមិនទទួល ព្រោះដឹងថាក្រ ម្តាយកើតជំងឺមហារីកស្លាប់យប់មិញ ឪពុកគ្មាន ដេកឈឺនៅពេទ្យសូម្បីញាតិថែជំងឺម្នាក់ក៏គ្មាន អ្នកណាយល់អារម្មណ៍មួយនេះ share មួយផងបងប្អូន» ។ រៀបរាប់ភ្ជាប់សំណេរតែប៉ុណ្ណេះ ប្រភពក៏មិនបានប្រាប់ពីអត្តសញ្ញាណសង្ឃឡើយ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមបានកើតនូវក្តីអាសូរថ្ងូរជំនួស ជួសដោយការចែករំលែកដើម្បីបានឃើញដល់អ្នកសប្បុរសដែលមានសទ្ធាក្នុងការសង្រ្គោះសង្ឃកំសត់ខាងលើ។