ភ្នំពេញ៖ រំពេចពីបានឃើញនូវរូបភាពបង្ហាញប្រពៃណីមួយដែលយកសត្វគោស្នែងវែងទៅអារកបង្ហូរឈាមរហូតជិតដាច់ តែអកុសល្យគោវ័ធមួយស្នែងធ្លាយបំបង់កលេចតាមមាត់គួរឲ្យសង្វេគ។

ជំនួបដែលបានឃើញដូចនោះស្រាប់តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកពិធីការិនីល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី ល្បីស្នេហ៍ល្អូកល្អិនរួមកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ ពោលឡើងទាំងចិត្តចង់បំបាត់ប្រពៃណីចម្លែកនេះថា «មិនចូលចិត្តទេលោក អង្កាល់អស់មាន​អា​ប្រពៃណីអញ្ចឹងទៀត ? មើលរូប និងហើយអាណិតគោ មិនមែនអាណិតមនុស្សទេ បើមិនទៅបុករុកគេក៏គេមិនធ្វើវិញទេអោយអញ្ចឹងចុះ»។

យ៉ាងណាបន្ទាប់ពីបានឃើញនូវទិដ្ឋភាពស្ដែងៗពីរូបភាពទាំងនោះហើយពិតញញើត និងគួឲ្យខ្លាចបំផុតមិនគួរណាមានប្រពៃណីទាំងនេះទៀតឡើយទោះបីនេះជាប្រពៃណីបរទេសក៏ដោយ។