ភ្នំពេញ ៖ ទោះបីជាមិនទាន់ដល់ពេលវេលាចូលរោងជ័យរៀបការយ៉ាងណាក្តី តែអតីត​តា​រាកំប្លែង និងពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក និងគូដណ្តឹងតែងតែមើលថែ ការពារគ្នា បង្ហាញភាពផ្អែមល្ហែមជាមួយ គ្នាជានិច្ច ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើ​នរំភើប​ចិត្តយ៉ាងខ្លាំងតារាកំប្លែង និងពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក ចាប់តាំង​ពីមាន​គូដណ្ដឹងមករហូតមកទល់នឹងពេលនេះ

ហាក់មិនទាន់បង្ហើបពីគម្រោងរៀបការនៅឡើយទេ ខណៈសិល្បករល្បីៗជា​ច្រើនបា​ន​ចូ​ល​រោងការបណ្តើរៗហើយផងនោះ។ផ្ទុយទៅវិញ ទស្សនិកជនជាច្រើនបានដា​ក់មន្ទិ​លស​ង្ស័យថា ប្រហែលបានរៀបការស្ងាត់រួចហើយ ឬមួយក៏យ៉ាងណា? ភ្លាមនោះ នាយ ព្រែក ក៏បានចេញមុខមកបង្ហើបប្រាប់ថា លោកមិនទាន់រៀបការនោះទេ

ព្រោះមូលហេតុលោកនៅរវល់កើបលុយពីសិល្បៈ និងជំនួញរបស់លោក យ៉ាងណា​មិ​ញ​បើសិនជាលោកមានគម្រោងថារៀបការនៅពេលណានោះ លោកក៏នឹងប្រាប់ឲ្យទ​ស្សនិកជនគ្រប់គ្នាបានដឹង។