ភ្នំពេញ ៖ តារាចម្រៀងចាស់វស្សាជ្រកក្រោមទ្រនំសាន់ដេ មាស សាលី ដែលបាត់មួយរយៈហាក់មិនសូវឃើញលេចមុខក្នុងរង្វង់សិល្បៈដូចមុនឡើយនោះ ស្រាប់តែថ្មីៗតារាប្រុសម្ចាស់​ប​ទ «រំចង់ប្រែពណ៌» រូបនេះបង្កការភ្ញាក់ផ្អើលខ្លាំង។

ដោយមានមជ្ឈមណ្ឌលកែសម្ផស្ស DR PROFESSIONNAL បានបង្ហើបប្រាប់មហាជនជាសាធារណៈថា «លោក មាស សាលី បានធ្វើការវះកាត់កែសម្ផស្សប្តូរខ្ទង់ច្រមុះជាថ្មី»។យ៉ាង​ណា​រំពេចពីបានឃើញសម្រស់របស់តារាប្រុសរូបនេះ មហាជនក៏លាន់មាត់ពោលឡើងថា «សម្ផស្សផ្ទៃមុខរបស់លោក មាស សាលី ហាក់ប្រែប្រួលប្លែក ដោយឃើញថាស្រស់ស្អាតជាងពេលកន្លងមក»។