កណ្ដាល ៖ នៅវេលាម៉ោងប្រមាណ ជាង៥ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគួរឱ្យរន្ធត់ ដោយរថយន្តបួនគ្រឿង និងម៉ូតូមួយគ្រឿងបុកត ក្នុងទិសដៅបញ្ច្រាស់គ្នា ស្ថិតលើកំណាត់កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពបានឱ្យដឹងថា ករណីខាងលើនេះបណ្ដាលមកពី អ្នកបើកបររថយន្តម៉ាក TOYOTA 4RUNNER ពាក់ផ្លាកលេខ ភ្នំពេញ 2F-5299 ដែលមានឈ្មោះ ឈុំ កំសាន្ត បានបើកវ៉ាជែងក្នុងស្ថានផ្លួវចង្អៀត ហើយក៏បណ្ដាលឱ្យមនុស្សប្រុសស្រីសរុបចំនួន ៥ នាក់ រងរបួសធ្ងន់ស្រាល ដោយក្នុងនោះក៏មានព្រះសង្ឃមួយអង្គផងដែរ។