ភ្នំពេញ ៖ តារាចម្រៀងស្រីវ័យជ្រេ អ្នកនាង ពេជ្រ សោភា សព្វថ្ងៃហាក់​មមាញឹកខ្លាំ​ង​ជា​មួ​​យការច្រៀងតាមឆាកតន្ត្រីធំៗ និងថតស្ប៉តពាណិជកម្មជាច្រើនផងដែរ។ ក៏ប៉ុន្តែនៅ​ពេលថ្មីៗនេះ គេឃើញអ្នកនាង ពេជ្រ សោភា បានបណ្តើរប្រុសក្មេងយ៉ាងស្អិតរ​មួត​ដូ​ច​គូ ស្នេហ៍ដែលទើបតែ និងរៀបការហើយថ្មីថ្មោងអ៊ីចឹង ។ ពេលខ្លះ សោភា និងបុរ​ស​នោះ​​​​​​​​ជិះរថយន្តទំនើប Porsche ពណ៌ស និង Range Rover ពណ៌ខ្មៅ តែពីរនាក់​ជាមួ​យ​គ្នា​ទាំងកណ្តាលអធ្រាត្រក៏មានដែរ ទើបធ្វើឱ្យមានការសង្ស័យអ្នកមេម៉ាយរូបនេះ បា​ន​

ថ្មី​ចោ​លចាស់ហើយ។ ពេជ្រ សោភា បានផ្ទុះសំណើចនៅពេលដែលត្រូវសួររឿងនេះ ហើ​យនាងព្យាយាមអះអាងថា ចំណងស្នេហានាង និងឆឹម សក្កដា គ្មាន​ការប្រែ​ប្រួល​ឡើយ។ សោភា ប្រាប់ថា “ខ្ញុំនិងសក្កដា នៅតែដដែលតើ! ថ្ងៃខួបខ្ញុំ ក៏សក្កដា មក​ចូ​លរួមដែរ គ្រាន់តែខ្ញុំមិនបង្ហាញឱ្យគេឃើញហ្នឹង។ រឿងអីខ្ញុំនិងគាត់មានការប្រែប្រួលទៅ បើយើងស្រលាញ់គ្នាចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយហ្នឹង។

ចំពោះប្រុសម្នាក់ដែលបើកឡានជូនខ្ញុំទៅមកហ្នឹង លោកព្រះអើយ ! គាត់មិនមែ​នប្រុស​ស្នេហ៍ថ្មីរបស់ខ្ញុំទេ ពូហ្នឹងគឺជាក្មួយប្រុសខ្ញុំតើ ! បើមិនជឿទេ អ្នកកាសែតអា​ចមក​សួរអ្ន​កជិតខាងផ្ទះខ្ញុំ ក៏បានដែរថា ពូហ្នឹងសង្សារខ្ញុំ ឬក្មួយខ្ញុំ ?”។ ពេជ្រ សោភា ថែមទាំ​ងនិយា​យថា ចំពោះអ្នកដែលថា នាងស្រលាញ់តែប្រុសក្មេងៗនោះ នាងចង់សុំកែតម្រូវហើយ ព្រោះប្រុសដែលស្រលាញ់នាង មិនមែនក្មេងទេ គឺសុទ្ធតែចាស់ទុំគំនិតទាំងអស់ សូម្បី​តែ​អតីតប្តីនាងដែលបានរៀបការជាមួយគ្នានោះ ក៏មិនមែនក្មេងដែរ។