ភ្នំពេញ៖ តារាសម្តែងរូបស្រស់ កញ្ញា កែវ នីសា បើទោះបីជាវ័យរាងជ្រេក៏ពិតមែន ប៉ុ​ន្តែ​អ្វីដែលចា​ប់អារម្មណ៍ថ្មីៗនេះ កែវ នីសា បែរជា​បានបង្ហា​ញរូបភាព​ស្និទ្ធស្នា​លជា​មួយ​បុ​រសម្នាក់ ដោយហៅថាជាម្ចាស់ចិត្តពេញមាត់ថែមទៀតផង។

ស្រាប់តែថ្មីៗនេះកែវ នីសា បានបង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរ​សម្នាក់ដែល​ទើបនឹ​ងមកពីបរទេស ដោយនិយាយថាមកទទួលម្ចាស់ចិត្ត តែគេមិនច្បាស់ថា​បុរសរូប​សង្ហា​ម្នាក់នេះជាគូស្នេហ៍ ឬ សាច់ញាតិ កែវ នីសា នោះទេ ។

ខ្លះគិតថាប្រហែលជាសាច់ញាតិច្រើនជាង ព្រោះបុរសរូបនេះមានវ័យក្មេងជាង កែវ នី​សា​ តែខ្លះទៀតលើកឡើងថាមានអីចម្លែកអាយុគ្រាន់តែជាតួលេខសំ​ខាន់ការ​ស្រឡា​ញ់​គ្នា ។ ចុងក្រោយនេះតារាៗយកស្វាមីអាយុក្មេងជាងច្រើនណាស់ ជាក់ស្តែងដូច អាលីហ្សា ដែលទើបរៀបការថ្មីៗនេះ ។