ភ្នំពេញ ៖ ក្រោយពីផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកល្បីទូទាំងប្រទេស ស្រាប់តែលេចយុវជនម្នាក់ឈ្មោះ ជា គីមសន កើតជំងឺដ៏សាវហាវ ពង់បែកពេញខ្លួនដោយមានមហាជនជាច្រើនបានដាក់ការសង្ស័យថា ជាជំងឺប៉េស្ដជ្រូកនេះ។

ជាក់ស្ដែង យុវជនខាងលើក៏កំពុងតែព្យាបាលសង្គ្រោះបន្ទាន់ តែដោយគ្រួសារក៏មិនសូវជាធូរធារក៏សម្រេចចិត្តប្រកាសជាសាធារណៈ ដើម្បីស្វែងរកជំនួយខ្លះពីសប្បុរសជន ដែលក្នុងនោះប្រភពហ្វេសប៊ុកមួយឈ្មោះ ឆុំ វ៉ោយ បានបង្ហោះកាលពីមុននេះយ៉ាងដូច្នេះថា៖

«សួស្តី មិត្តភក្តិទាំងអស់ដែលនិយមលេងនៅបណ្ដាញសង្គម Facebook ដូចដែលបានដឹងហើយថា ប្អូនប្រុស ជា គឹមសង មានជំងឺជាទំងន់ ហើយគ្រួសាររបស់ប្អូនជួបការខ្វះខាតជាខ្លាំងលើការព្យាបាលជំងឺ»។ មិនតែប៉ុណ្ណោះ ប្រភពខាងលើក៏បន្តទៀតថា «ដូច្នេះខ្ញុំបាទនឹងមិត្តរួចថ្នាក់ចាស់ ដែលជាសិស្សច្បងជំនាន់ទី៣ នៃវិទ្យាល័យស្រអែម សុំអំពាវនាវដល់សម្បុរសជន ដែលមានបំណងចង់ជួយដល់គ្រួសាររបស់ប្អូនប្រុស ជា គឹមសន អាចទាក់ទង មកខ្ញុំបាន តាម Facebook Chat ផ្ទាល់ ឬ ក៏អាចទាក់ទងទៅផ្ទាល់គ្រួសារអ្នកជំងឺ ដែលមានលេខទូរសព្ទ 0974729117»៕