ត្បូងឃ្មុំ ៖ យ៉ាងហោចណាស់បងប្អូនបង្កើតប្រុសស្រីពីរនាក់បានបាត់បង់ជីវិត ក្រោយពីពួកគេទទួលទានបបរលាយជាមួយនឹងមីកញ្ចប់រូបខ្លាឃ្មុំ ប្រហិត ព្រមទាំងតែគុជ បង្កឲ្យមហាជននៅលើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ករណីកុមារាកុមារីបង់ជីវិតត្បិតលោកយាយជាអ្នកធ្វើបបរលាយឲ្យ ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តអម្ពវ័នហៅវត្តក្ដុលកណ្ដាល ភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បើតាមសម្ដីរបស់លោកយាយបង្កើតនៃសាកសពទាំងពីរខាងលើនេះបានរៀបរាប់ទាំងទឹកភ្នែកបែបនេះថា «គាត់បាននាំចៅបង្កើត ប្រុសស្រីមកហូបបបរលាយជាមួយនឹងមីកញ្ចប់រូបខ្លាឃ្មុំ ប្រហិត ព្រម ទាំងតែគុជ បន្ទាប់មកពួកគេទាំងពីរនាក់បងប្អូន ក៏បានទៅលោតលេងលើពោងស្រាប់តែចៅឈ្មោះ ណាង យូចាង មានអាការៈ ស្លេកស្លាំងខ្មៅបបូរមាត់ដេកលើពោង ហើយភ្លាមត្រូវបានជីតាបង្កើតយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែត្រូវបានស្លាប់នៅតាមផ្លូវ» យ៉ាងណាមិញបើតាមសម្ដីរបស់គ្រូពេទ្យបានឲ្យដឹងថា «ជនរងគ្រោះអាចស្លាប់ដោយសារមូលហេតុស្លាក់អាហារ»៕