ភ្នំពេញ ៖ លោក ឱក បូនី តំណាងសមាគមសិល្បករខ្មែរ បាននាំយកថវិកាមូល​និធិ​សិល្ប​ករ​​ចាស់ជរាទៅជូនដល់លោក គង់ វុទ្ធី ដែលគាត់មានជំងឺ ស្អិតក្រពះ និងពោះ​វៀន សមា​គម​​សិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់​ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់ «មូលនិធិសិល្បករចាស់ជរា»។

ជាពិសេសសមាគមក៏សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេ​ច​​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:​ពេល ៥ឆ្នាំ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុង​រយ:​ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។