ភ្នំពេញ៖ ម្ចាស់ពានមានប្រជាប្រិយខ្ពស់ក្រែល ពេជ្រ ថៃ បានឆាបឆក់​យក​អស់ដួងចិត្ត​អ្នកគាំទ្រ ឲ្យផ្ទុះ​ខ្លាំង​ពេញដោយក្តីស្រឡាញ់ដ្បិត​អីកវីតូចប្រសូត្រចេញពីដីបាត់ដំបង​នេះ​មានសំនួន​វោហារ​ពូកែ​មិនចាញ់មនុស្ស​ចាស់នោះឡើយ ប៉ុន្តែ​មួយរយៈចុងក្រោយ​មកនេះ​រូប​គេ​ហាក់បានរយាល​បន្តិច​ពីការងារសិល្បៈ​ដោយមិនសូវបានលេច​មុខដូច​កាល​លើក​ពាន​​ក្តៅៗនោះឡើយ។

ប៉ុន្តែ​ក្រោយរំលេចជាថ្មី​លើ​ប៉ុស្តិ៍ទូរទស្សន៍ស្រាប់តែ​អ្នកគាំទ្រ​ស្រឡាំងកាំងភាំង​មួយទំហឹង​ ខណៈ​ ពេជ្រ ថៃ បានបង្ហាញនូវ​ស្ទីលតុបតែងខ្លួនប្លែកៗចម្លែកខុសមុន​ដែលមើលទៅ​ភ្លាម​ដូចមនុស្ស​ធំពេញកម្លោះ ខណៈក្រោយឃើញពីភាព​រីកចម្រើន​ក្នុងការចេះ​កែប្រែ​ និងបន្ថែម​ស្ទីលបែបនេះ​ម្ចាស់គណនី​មួយក៏លើកឡើង​លេងសើច​ចំអន់តារាចម្រៀង​ពូកែក្រមិច​ក្រមើ​ម​ ពេជ្រ ថៃ ថា «សង្ហា​ណាស់​ ថៃ ល្មមយកប្រពន្ធ​ហើយតើ»។