ព្រះសីហនុ ៖ ឯកឧត្តមគួច ចំរើន អភិបាលខេត្តថ្មីនៃទឹកដីព្រះសីហនុត្រូវបានប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនសម្ដែងនូវការគោរពស្រឡាញ់ ពេញចិត្តចំពោះទង្វើររបស់គាត់ ដែលចុះទៅធ្វើការងារជាប្រចាំរីកដុះដាលដូចផ្សិត ស្ថិតនៅក្នុងភូមិសាស្ត្រលើទឹកដីជាប់មាត់សមុទ្រមួយនេះ។

ជាក់ស្ដែងកាលពីម្សិលមិញនេះក្នុងដំណើរចុះទៅដឹកនាំធ្វើយុទ្ធនាការមហាជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ សំអាតអនាម័យបរិស្ថានក្នុងក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន ត្រូវបានអាជីវករនៅឆ្នេរអូរឈើទាល រីករាយទទួលស្វាគមន៍ ថែមទាំងជូនបាច់ផ្កាយ៉ាងធំ បញ្ជាក់ពីទំហំនៃការគោរពស្រឡាញ់យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក។ យ៉ាងណាមិញលោក គួច ចំរើន ដែលទើបតែផ្លាស់ប្ដូរតួនាទីពីអភិបាលខេត្តកំពង់ចាម ក៏មានប្រសាសន៍ផ្ដាំទៅអាជីវករវិញយ៉ាងដូច្នេះថា «សម្រាមមិនមានអ្វីគួរឲ្យខ្ពើមនោះទេ ហើយមនុស្សដែលចោលសម្រាមផ្តេសផ្តាសទើបជារឿងមួយមិនល្អ»៕