ភ្នំពេញ ៖ តារាប្រុសមាឌមាំនាម អ៊ីណូ កំពុងមមាញឹកខ្លាំង​ទាំងលើ​អាជីពចម្រៀង និង​ជំនួញ​​អចលនទ្រព្យ ប៉ុន្តែ​អ្វីដែលគួរឲ្យកោតសរសើរពីអ្នកគាំទ្រ និងអ្នកលេងបណ្តាញ​សង្គម​នោះ ព្រឹកមិញ​តារាប្រុស​ទ្រនំសាន់ដេរូបនេះ​ក៏បានឆ្លៀត​យកពេល​ដើម្បី​ធ្វើបុណ្យ​ដង្ហែទៀន​ព្រះវស្សា យកដាក់តម្កល់​ក្នុងអារាម កោងទន្លេ។

រៀបរាប់ភ្ជាប់​ដោយរូបភាព​ក្នុងសកម្មភាព​បុណ្យទាំងទឹកមុខញញឹម​អនុមោទនារួមក្រុម គ្រួ​សា​រ​​​ដ៏​កក់ក្តៅម្ចាស់បទ «ពុទ្ធោព្រះអើយ» បានបញ្ជាក់​ច្បាស់លើគណនីថា «បុណ្យដង្ហែទៀ​​ន​​ព្រះ​វស្សា នៅវត្តកោងទន្លេ ខេត្តព្រៃវែង ជាមួយម៉ា​ក់យាយ ប៉ាម៉ាក់ អ៊ំ បងប្អូន សូ​ម​អោយ​សំណាងល្អ រួចផុតពីគ្រោះកាចចង្រៃទាំងពួង និងទទួលបានការងារ​ច្រើន សាធុសាធុសាធុ សូមគោរពជូនបុណ្យទាំងអស់គ្នាផងបាទ»។