បាត់ដំបង ៖ ក្រមុំសាច់សខ្ចីមួយរូបទៀតហើយត្រូវបានជំងឺគ្រុនឈាមឆក់យកអាយុជីវិតត្រឹមរយៈពេលមួយដ៏ខ្លី បង្កឲ្យក្រុមគ្រួសារ និងមិត្តភក្តិ ស្រែកទ្រហ៊ោយំ ផ្អើលអស់បណ្ដាញសង្គម ករណីជំងឺគ្រុនឈាមឆក់យកអាយុជីវិតយុវតីវ័យក្រមុំខាងលើរូបនេះបានកើតឡើងនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលស្ថិតនៅលើទឹកដីនៃស្រុកថ្មគោល ខេត្តបាត់ដំបង។

ជុំវិញរឿងរ៉ាវខាងលើនេះម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Mai Yoeum ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់សពបានរៀបរាប់ប្រាប់បណ្ដាញសង្គមយ៉ាងដូច្នេះថា «ជំងឺគ្រុនឈាមពិតជាសាហាវណាស់ បានឆក់យកជីវិតពួកម៉ាករបស់ខ្ញុំតែមួយពព្រិចភ្នែក» ម្ចាស់គណនីដដែលក៏បានបន្តទាំងទឹកភ្នែកថា «សូមឲ្យវិញ្ញាណក្ខន្ធឯងទៅកាន់សុគតិភព បើមានជាតិក្រោយពិតសូមឲ្យឯងជាមិត្តដ៏សែនល្អរបស់គ្នាម្តងទៀតណា យឿម ឈាងមៃ  មិត្តដ៏សែនល្អរបស់គ្នា ១៤ ខែកក្កដា ឆ្នាំ២០១៩»។