ភ្នំពេញ ៖ បទចម្រៀង «នឹក Ex» រំលេចដោយនាម ឆន សុវណ្ណារាជ ជាអ្នកនិពន្ធទំនុក ច្រៀង និង Melody បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់ភ្លាត់សរសើរ​ ខណៈអត្ថន័យ​ព្រមទឹក​ដម​ក្នុងបទនេះ​ហាក់ពិរោះពេកក្រៃ​ ស្រមៃ​ឃើញ​រឿងរ៉ាវ​ រាជ និង សុគន្ធកញ្ញា កាលគ្រា​នាង​ចូលរោងជ័យចោលរួមអាហ៊ាលី។ ប៉ុន្តែ​ទាំងនេះសុទ្ធតែជាការផ្គូផ្គង និងសន្និដ្ឋាន​ពីអ្នកស្រ​លាញ់ចូលចិត្ត​តែប៉ុណ្ណោះ ចំពោះហេតុផល​ពិត​ជម្រុញដួងចិត្ត​តារាប្រុស​កម្លោះ​មុខសម្បូរ​រោម​ឈានដល់ការសរសេរ​ឡើង​ទើបត្រូវលោកដាច់ចិត្ត​ទម្លាយកាលពីម្សិល​មិញនេះ។

ភ្ជាប់​ពីលើ​បទដ៏លន្លង់លន្លោច «នឹក Ex» ឆន សុវណ្ណារាជ​ ក៏បានកកាយខ្ទេចរំលេច ហេតុ​​ផល​​ភ្លែតថា «បទនឹក Ex ជាអារម្មណ៍រវើរវាយមួយ​របស់ខ្ញុំប​ណ្តាលអោយស​រសេ​រ​សាច់ភ្លេង និង​ទំនុកច្រៀងមួយបទនេះឡើងទាំងកណ្ដាលយប់រៀបរាប់ពីអារម្មណ៍​មនុស្ស​ម្នាក់ដែល​ចង​ចាំ​ នឹករលឹក និងស្រលាញ់សង្សារចាស់របស់ខ្លួនខ្លាំងរហូតមិន​អាច​មាន​អា​រម្មណ៍ទៅ​ស្រលាញ់​នរណាម្នាក់ទៀតផ្សេងក្រៅពី Ex . Ex អើយអ្នកបង្រៀន​មេរៀនមួយនេះ​ដល់ខ្ញុំ​ច្រើនពេកហើយ»។

នៅពីក្រោមសេចក្តីបកស្រាយកំណាយឃើញ​នូវ​ដើម​ចម​នាំគិត​រឿងរ៉ាវ​ដ៏​ស្មុគស្មាញនេះ​ម្ចាស់​គណនីឈ្មោះ Amm Nita Sbr ចូលទៅខមិនភ្លែត​ផ្តល់​ដំបូន្មាន​ច្បាស់ៗ ទៅ ពូរាជ ​ពេញដោយទំនុកចិត្តថា «កាត់ចិត្តទៅ idol»។

[OFFICIAL AUDIO] នឹក EX – ឆន សុវណ្ណរាជ

Ex អើយ Ex អ្នកមានដឹងទេថាខ្ញុំនឹក? មួយបទនេះផ្ញើជូន Ex ផង! បើដឹងខ្លួនតបផងណា!! សំខាន់ពូរាជ និពន្ធទំនុកច្រៀង និង Melody ខ្លួនឯងទៀត! កប់ម៉ង! 🎬 OFFICIAL AUDIO : នឹក EX► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/mmY5GVInD-wច្រៀងដោយ៖ ឆន សុវណ្ណរាជនិពន្ធទំនុក​ច្រៀង និង Melody៖ ឆន សុវណ្ណរាជនិពន្ធបទភ្លេង និង ​សម្រួលតន្ត្រី៖ មាស សុគន្ធ#នឹកសង្សារចាស់Follow us now : Fb.com/RHM.ProductionPlease subscribe: youtube.com/HangMeasVideo

បាន​បង្ហោះ​ដោយ Rasmey Hang Meas នៅ ព្រហស្បតិ៍ 11 កក្កដា 2019