កណ្តាល៖ ម្សិល​មិញ​ថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ២០១៧ លោក​ឧក​ញ៉ា ស្រី ចាន់ថន បាន​នាំ​កុមា​រាកុមារី​ដែល​ជាបេក្ខ​ភាព The Voice Kids និង​កុមារា ធឿន បូរី ធ្វើ​ដំណើរ​កំសាន្ត​ទៅ​លេង​នៅ​ទឹកដី ស្កាយលែន (Skyland) វិហារ​សួគ៌ ខេត្តកណ្តាល។ រំពេច​នោះ​លោក​ឧកញ៉ា ស្រី ចាន់ថន បាន​បង្ហោះ​សារ​​លើបណ្តាញ​សង្គមហ្វេសប៊ុក​ថា “ដោយការ​នឹករលឹក ថ្ងៃនេះ​ខ្ញុំបាទ​បាន​អញ្ជើញ​ពួកគាត់​មក​ពិសារអាហារ​សាមគ្គី ដោយ​មាន​វត្ត​មាន​ចូល​រួម​ពី​សំណាក់ ពេជ្រ ថៃ, ឡុង លីគ័ង្គ, សុខ សុជាតា, ធឿន បូរី ព្រម​ទាំង​ក្រុម​គ្រួសារ” ។ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​រួច កុមារ​ទាំង​អស់​បាន​បន្ត​ដំណើ​រ​ទៅ​លេង​កំសាន្ត​នៅ​រមណីយដ្ឋាន Jet’s Relax នៅ​តំបន់​វិហារ​សួគ៌ ឃើញ​មាន​ទិដ្ឋភាព​ជិះម៉ូតូ​ទឹក ការ​ច្រៀងលេង​កំសាន្តជា​ដើម។

ខណៈ​ពេល​មុន​នឹង​រៀប​ចំ​ចេញ​ដំណើរ​ត្រលប់​មក​វិញ លោកឧក​ញ៉ា ស្រី ចាន់ថន បាន​ជូន​ថវិកា​ចំនួន ១លាន​រៀល ក្នុង​ម្នាក់ៗ និង​បាន​ណែនាំ​ទៅកាន់ក្មួយៗ ឲ្យ​ខិត​ខំរៀន​សូត្រ​បន្ត​ទៀត​ ដើម្បីជាសសរទ្រូងប្រទេសជាតិ ។

សូមទស្សនាវីដេអូ!!