រតនគិរី ៖ កាលពីពេលថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ ច័ន្ទ សុគុណ បានបង្ហោះរូបភាពប្ដីរបស់ខ្លួនជាច្រើនសន្លឹកដែលកំពុងតែនៅជាមួយសាហាយ ភ្ជាប់ជាមួយសាររៀបរាប់ពីភាពឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបាន បង្កអោយមហាជនផ្ទុះកំហឹងយ៉ាងខ្លាំងទៅកាន់ប្ដីក៏ដូចជាសាហាយរូបនោះ។

រឿងដែលកាន់តែឈឺចាប់ខ្លាំងបំផុតទៀតនោះគឺស្ត្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ ច័ន្ទ សុគុណ ក៏បានបង្ហើររូបភាពកូនស្រីរួមដំណក់ឈាមជាមួយប្ដីចិត្តខ្មៅ ដែលនាងកំពុងតែដេកសម្រាកស្ដោកស្ដឹង ខណះដៃជាប់ដោយខ្សែរសេរ៉ូមបញ្ជាក់យ៉ាងច្បាស់ថានាងកំពុងតែឈឺធ្ងន់ ស្របពេលលោកឪពុកចិត្តខ្មៅដេកអោបស្រីបំពេញតណ្ហាយ៉ាងសប្បាយក្អាកក្អាយទៅវិញ។

យ៉ាងណាមិញដោយអត់ទ្រាំពុំបានកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះប្រពន្ធដើមមាននាម ច័ន្ទ សុគុណ ក៏បានចូលទៅចាប់ស្រ្តីជាសាហាយដល់ក្នុងផ្ទះទាំងខ្លួន អាក្រាតកាយនៅលើគ្រែ ហើយបញ្ជូនខ្លួនទៅកាន់អធិការក្រុងបានលុង ដើម្បីកសាងសំណុំរឿងតែម្ដង។