ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះបានបែកធ្លាយវីដេអូតារាចម្រៀងជើងចាស់សម្លេងនៅតែអេមលោក ណូយ វ៉ាន់ណេត បានបកស្រាយចម្រៀងរួមគ្នាជាមួយតារាកំប្លែងនាយ ពាក់ មី បានធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គម ខណៈអ្នកទាំងពីរបានជួបគ្នាដោយកម្របន្តបង្ហើរសំនៀងនៅហាងផែសមុទ្ររបស់តារាសម្តែងនាង តូតា។

ឆ្លងតាមរយៈវីដេអូក៏ដូចជាសម្លេងបកស្រាយចម្រៀងរួមគ្នាខាងលើនេះក៏ត្រូវធ្លាយ ពីគណនីតារាសម្ដែងនាង ម៉ាក់ សែនសូនីតា ដែលបញ្ជាក់បានថាមានភាពភ្ញាក់ផ្អើលខ្លាំងរហូតទប់ចិត្តមិនជាប់ទាញទូរស័ព្ទមកថតជាវីដេអូ បង្ហោះចែកមហាជន មានលាយឡំជាមួយនឹងសម្រែកហ៊ោកញ្ជ្រៀវរបស់នាងមិនដាច់ទៀតផង។

លោកពូ ណយវ៉ាន់ណេត Vs ពាក់មី ⚡️💥 នៅផែសមុទ្រResortsកំពត ផែសមុទ្រ រីសត – Phe Samout Resort ⛺️🏖

បាន​បង្ហោះ​ដោយ Mak Sensonita – ToTa នៅ អាទិត្យ 14 កក្កដា 2019