ភ្នំពេញ៖ រំពេចពីជំងឺគ្រុនឈាមកំពុងរីកដុះដាលពេញភូមិ ឃុំ ស្រុក នៅទូទាំងប្រទេស ជាពិសេស លើកុមារតូចៗ ទាំងខ្លះក៏បានបាត់បង់ជីវិត និងខ្លះទៀតកំពុងដេកឈឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅគ្រប់មន្ទីរពេទ្យ។

ទន្ទឹមនឹងជំងឹដ៏កាចសសាហាវមួយនេះកំពុងលេចឡើងទៅលើកុមា ពេលនេះក៏កំពុងរីករាលដាលដល់មនុស្សចាស់ៗផងដែរ ដែលជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង។ ក្រោយពីបាននូវស្ថានភាពពលរដ្ឋដេកតម្រៀបគ្នាព្យាបាលនៅតាមមន្ទីរពេទ្យ ស្រាប់តែលេចវត្តមានតារាចម្រៀងប្រុសចាស់វស្សាលោក ណុប បាយ៉ារិទ្ធ ផ្ញើសារបង្ហាញក្ដីព្រួយបារម្ភថា «សូមចូលរួមប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ជំងឺនេះកើតលើមនុស្សក្មេង ចាស់ ហេតុដូច្នេះហើយសូមកុំធ្វេសប្រហែស»។