ភ្នំពេញ៖ ​តារាស្រីល្បីបទ «វាសនាបុប្ផាស្វាយរៀង» នាង សួស វីហ្សា ដែលទើបរំលេចចំណងស្នេហ៍ពាក់កណ្ដាលរៀបរួមតារាសម្ដែងរូបសង្ហាលោក ថម មី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្អែមខ្លាំងឡើង។

ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះនៅលើបណ្ដាញសង្គមរបស់គូស្នេហ៍នាង សួស វីហ្សា, ថម មី រំលេចសារមួយឃ្លាថា«ថ្ងៃនេះជាថ្ងៃសីលធំ ខ្ញុំសូមសន្យាខ្លួនឯងថាខ្ញុំឈប់ផឹកសុរាទៀតហើយ ផឹកបានដរាបណាភរិយាយល់ព្រម ព្រោះខ្ញុំមិនចង់បានសុខភាពមិនល្អទេ ហើយក៏មិនចង់ចំនាយពេលមើលជំងឺ ដោយសារសុរានាំខាតបង់ ផឹកបាន បើសិនជាក្នុងករណី មានកម្មវិធី លាហើយសុរា ព្យាយាមថែរក្សាសុខភាពឡើងវិញ ព្រោះអាយុកាន់តែច្រើន សុខភាពកាន់តែចាំបាច់ សុំទោសអូនសំលាញ់»។

យ៉ាងណារំពេចការលើកឡើងរបស់តារាលោក ថម មី ហាជនជាច្រើនក៏លាន់មាត់ពោលឡើងថា «បងពិតជាបុរសល្អមែន ស្រលាញ់ណាស់បងទាំងពីរ»។