ភ្នំពេញ ៖ អតីតតារាចម្រៀង អេនជី បានធ្វើការស្វែងរកមូលនិធិដើម្បីជួយដ​ល់លោ​កវ័​យ​៨០​ឆ្នាំម្នាក់ដែលមានមុខរបរជួលស៊ីក្លូគេធាក់ មានជំងឺប្រចាំកាយ​ជាយូរណា​ស់ម​ក​ហើយ ជាពិសេសលោកតាក៏ប្រាថ្នាចង់បានស៊ីក្លូមួយជាកម្មសិទ្ធិផ្ទាល់ខ្លួន។ បន្ទាប់​ពីស្វែ​ងរកជំនួយពីសប្បុរសជនបានហើយ អែនជី ក៏បានប្រគល់ថវិកា និងគ្រឿងបរិភោគដ​ល់​លោកតាគ្រាន់សម្រួលជីវភាពមួយរយៈនិងអាចបញ្ជូនលោកយាយទៅព្យាបាលនៅមន្ទីរពេទ្យ។

ខណៈដែលមុខរបរធាក់ស៊ីក្លូមួយនេះកំពុងតែប្រឈមមុខនឹងការបាត់បង់ ដោយពុំ​សូវ​មា​ន​មហាជនជិះដូចពីពេលមុន ហើយអ្នកធាក់ស៊ីក្លូភាគច្រើនជាមនុស្សវ័យចំណាស់ សព្វថ្ងៃរកបានគ្រាន់តែមួយចម្អែតក្រពះ ខ្លះរកភ្ញៀវជិះស្ទើរតែគ្មាន ហើយ​អ្នកប្រកប​រប​រនេះតែងតែខ្វះខាត ងូតទឹក ពិសារអាហារ និងសម្រាកតែនៅសំយ៉ាបផ្ទះគេ។

នៅក្នុងនោះអតីត តារាចម្រៀង អេនជី បានសរសេរ រៀបរាប់ទៀតថា «លោកតាញញឹ​មស្រស់ណាស់ លោកតាមានប្រសាសន៍ថា លោកមិនដែលស្គាល់​លុយច្រើនយ៉ា​ង​នេះ​ទេ នេះជាលើកទីមួយយើយ លោកតាបាននិយាយបន្តទៀតងថាអរគុណដល់ចៅស្រី និងសប្បុរសជនទាំងអស់ដែលបានមានចិត្តមេត្តាធម៌ ជួយដល់លោកតាអាចមាន​ល​ទ្ធភាពដើម្បីបញ្ជូនលោកតា ទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺដែលឈឺប្រចាំកាយ»។