ព្រះសីហនុ ៖ ក្រោយពីបានដឹងរឿងរ៉ាវកុងទឺន័រចំនួន៨៣ទូ មានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេស ហើយត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាប ស្រាប់តែលោក ផែង វណ្ណៈ បានលើកមតិឡើងដូច្នេះថា «កម្ពុជាមិនមែនជាទីផ្សារចាក់សំរាមទេ ក្រុមហ៊ុននាំមកត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់» ។

មិនតែប៉ុណ្ណោះ សកម្មជនហ្វេសប៊ុករូបនេះ បានបន្តទៀតថា «សូមអរគុណចំពោះអាជ្ញាធរខេត្តព្រះសីហនុ និង ស្ថាប័នពាក់ព័ន្ធដែលទប់ស្កាត់បានទាន់ពេលវេលា ត្រូវតែអោយក្រុមហ៊ុននាំចូលនាំត្រលប់ទៅវិញ និង ចាប់អ្នកឃុបឃិតនាំចូលយកមកផ្ដន្ទាទោសតាមច្បាប់»៕