ភ្នំពេញ ៖ តារាសម្តែងលោក អេឡិច ហ្ស៉ូរ៉ា បានធ្វើឱ្យកញ្ញា ឌី សូនីតា រំភើបចិត្តយ៉ាង​ខ្លាំ​ង និង បានស្ទុះឱបដៃគូគ្មានរអែងចិត្តឡើយ និង ទាំងនៅកណ្តាលចំ​ណោមមនុស្ស​ជា​ច្រើន ដែលដើរចុះឡើងនៅព្រលានយន្តហោះភ្នំពេញ។

យ៉ាងណាមិញឆ្នាំនេះវិញ តារាសម្តែងលោក អេឡិច ហ្សូរ៉ា ហាក់លេងចាស់ដៃជាង​ឆ្នាំមុ​ន​បន្តិច ដោយការពញ្ញាក់អារម្មណ៍កញ្ញា ឌី សូនីតា យ៉ាងពិសេសជាមួយនំខួបដ៏ស្រ​ស់​ស្អា​តដែលមិនមែនជានំត្រៀបដូចឆ្នាំមុនឡើយ ប៉ុន្តែអ្វីដែលស្មានមិនដល់នោះ នំខួប​ដែ​លធ្លាប់តែមានទៀនតូចៗ ប្រែទៅជាទានធំៗពីរដើម ដែលហៅថាទៀនវស្សា អុជចាំទទួ​លកញ្ញា ឌី សូនីតា មកផ្លុំពន្លត់ ខណៈនៅកណ្តាលព្រលានយន្តហោះ ។