ភ្នំពេញ៖ ផ្ទុយនឹងការអះអាងរបស់នាយ ចឺម ថាទាល់សងផ្ទះថ្មីស្កឹមស្កៃឲ្យអ្នកមានគុណរួចឬពីរឆ្នាំទៀតបានគិតគួររឿងស្នេហានោះ ក៏លេចឡើងក៏កក្រើកឆាកសិល្បៈភ្លាមផងដែរថា នាយ ចឺម កំពុងមានស្នេហាផ្អែមល្ហែមនិងតារាសម្តែងស្រីក្មេង កញ្ញា វីរៈ និច្ច ។ ពាក្យរន្ទឺលើវិថីសិល្បៈរវាង អ្នកកំប្លែងវ័យក្មេង នាយ ចឺម និង តារាសម្តែងស្រីស្រស់ក្មេង កញ្ញា វីរៈ និច្ច ត្រូវបានមជ្ឈដ្ឋានលើកឡើងថា «កើតឡើងក្រោយ ពួកគេទាំងពីរចាប់ដៃគូច្រៀងជាមួយគ្នាក្នុងបទ «មនុស្សស្រីមានសង្សាច្រើន មិនប្រាកដថាសាវ៉ា» និង «ដល់ម៉ោងខូចចិត្តទៀតហើយ» ដែលជាបទចម្រៀងរបស់នាយ ចឺម ផ្ទាល់នោះដែរ។

ប៉ុន្តែចាកពីការសន្និដ្ឋានរបស់អ្នកគាំទ្រនោះកញ្ញា វិរៈ និច្ច បានធ្វើការលាងមន្ទិលនេះនៅលើគណនីយហ្វេសប៊ុករបស់នាង ដោយបង្ហាញថា« បើនិយាយពីការសង្ស័យរវាងខ្ញុំ ជាមួយនាយចឺម គឺពិតជាមានមែនហើយ ព្រោះថាពីរនាក់យើង គឺសម្ដែងស្និទ្ធជាមួយគ្នា»។ នាងលើកឡើង« តាមពិតទៅ ក្នុងសាច់រឿងពិត ដូចបងប្អូនដឹងអ៊ីចឹង តាមការសម្ដែងត្រូវក្ដិចៗ ត្រូវថើបៗ និយាយទៅគឺក្រមិចក្រមើមតែម្ដង»។ ស្រីស្រស់ក្មេង ទើបនឹងឈានចូលប្រឡូកក្នុងវិថី សិល្បៈ វីរៈ និច្ច ដែល អះអាងថា «រូបនាងផ្ទាល់មិនដែលស្គាល់ពាក្យថា ស្នេហាផងនោះ»។ នាងបានបញ្ជាក់ថា «ពីរនាក់ខ្ញុំនិង នាយ ចឺម មិនដូចទស្សនិកជនគិត ទេគឺគ្មានទេ ពោលគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ»។