ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបហើយថាតារាសម្ដែងសិចស៊ីសម្ញែងដើមទ្រូងមូលក្លំនា​ង ដេននី ក្វាន់ និងគួស្នេហ៍លោក ចាន់ មករា តែងបង្ហាញពីទឹកចិត្តស្រលាញ់ និងគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរដោយចំណាយថវិការផ្ទាល់ខ្លួន និងរបស់របរ មី អង្ករ ត្រីខ ជូនកីឡាករ។

ខណៈថ្មីៗក៏មិនខុសគ្នាផង ដោយនៅលើបណ្ដាញសង្គមតារាស្រីរូបនេះបានរំលេចឡើងនូវរូបភាពជាច្រើនសន្លឹករួមកីឡាករប្រដាល់គុណខ្មែរក្នុងក្លឹប ឆ្មាសសែនសុខ រួមទាំងសាររៀ​ប​រាប់ឡើងឲ្យដឹងថា «ថ្ងៃនេះនាងខ្ញុំទំនេរទៅលេងក្លិបប្រដាល់ ឆ្មាសសែនសុខ ដោយនាំ​យកអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ និងថវិកាមួយចំនួនជូនដល់ក្លឹបប្រ​ដា​ល់»។

ចង់ប្រាប់ថាខ្ញុំជាហ្វេនកីឡាប្រដាល់គុនខ្មែរ យាយទៅខ្ញុំជាស្រីទេចូលចិត្តមើលប្រដាល់គុនខ្មែរណាស់ សូមពុកម៉ែបងប្អូនជួយគាំទ្រវិសយ័កីឡាប្រដាលគុនខ្មែរផង»។ រំពេចពីបានឃើ​ញ​នូវទង្វើរបស់នាង ដេននី ក្វាន់ និងគូស្នេហ៍ មហាជនក៏ពោលឡើងកោតសរសើរគ្រប់គ្នា​ថា ​«ចិត្តល្អណាស់ចែ បានបុណ្យច្រើនហើយ សម្រស់កាន់តែស្អាតទៀត»។