ភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុករបស់អ្នកស្រី ម៉ម សុម៉ាលី បានបង្ហោះពីមហិច្ឆតារបស់លោកតាម្នាក់ ដែលហ៊ានលះបង់ចូលរួមក្នុងបេសកកម្មព្យាបាលដំបៅដើមឈើ ១០ម៉ឺនដើម ទាំងដែលគ្មានលទ្ធភាពសូម្បីទិញម្ហូបប្រចាំថ្ងៃ។

អ្នកស្រី ម៉ម សុម៉ាលី បានរៀបរាប់យ៉ាងដូច្នេះថា «គាត់គ្មានលុយទេ លុយសំរាប់ ផ្គត់ផ្គង់ចៅៗគាត់ គឺគាត់យកមកទិញអាវ គាត់ថាអត់ម្ហូប១ថ្ងៃ ចៅៗគាត់មិនបញ្ហាទេ តែបើគ្មានព្រៃឈើវិញ នោះស្លាប់១ ផែនដី ព្រមទាំងចៅគាត់ផង លោកតាជាបណ្ឌិតពិតៗ ដែលនាងខ្ញុំកោតសរសើរ ហើយនៅក្នុង ធម៌របស់ព្រះពុទ្ធ វិញលោកតាគឺបណ្ឌិតពិតៗដូចគ្នា តើមានមនុស្សប៉ុន្មាននាក់ដែលយល់ដូចលោកតា? ចុះអ្នករៀនបានច្រើនហើយកាប់ព្រៃឈើនោះតើជាបណ្ឌិតទេ»៕