ភ្នំពេញ៖ រំពេចពីផ្ទុះការភ្ញាក់ផ្អើលអស់អ្នកគាំទ្រមួយចំហៀងប្រទេស ក្រោយនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហោះរូបភាព ធៀបការបញ្ចប់ពាក្យនិន្ទាឈ្នានីសពីញាតិមិត្តជិតខាងហើយក្នុងខែសីហាខាងមុខ រួមស្វាមីមានអាជីពជាអ្នកកំប្លែងដូចគ្នាគឺនាយ កៃដ ស្រាប់តែមុននេះ ខ្ញុងក៏បានបង្ហាញភាពក្ដុកក្ដួលអួលចិត្តអាណិតស្វាមីទៅវិញ។

ភ្ជាប់រូបស្វាមីអង្គុយលើគ្រែឈើរុំព័ទ្ធទៅដោយបង់បិទរបួសនោះនាង ខ្ញុង ក៏ពោលឡើង​ថា «ជិតចូលរោងហើយនឹងហា ហើយទៅធើចឹងៗ»។ ពីអត្ថន័យមិនបានបញ្ជាក់ច្បាស់ ខណៈអ្នកគាំទ្រក៏ខមិនសួថា «គាត់កើតអីបង?» ឆ្លើយឆ្លងសំនួរមហាជនតារាកំប្លែងសម្ដីចាក់ទឹកមិនលេចនាង ខ្ញុង ក៏ប្រាប់ឲ្យដឹងថា« គាត់លេងកីឡាខុសបច្ចេកទេសបងប្អូន»។