ភ្នំពេញ៖ រំពេចពីមានគណនី ហ្វេសប៊ុកមួយឈ្មោះ Mey Meyបានបង្ហោះសារជេរអ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងសាហាវដោយប្រើប្រាស់ពាក្យសម្ដីអសុរោះជាច្រើនថា «មីសន្ដានឆ្កែ​អើ​​យមីង៉ែងនេះមិនដឹងជាត្រូវប្រុសចុយក្តិតប៉ុន្មានដងទៀតទេទើបមីង៉ែងឈប់ មីនេះ​ក្តិតងែងទំនេរណាស់អីបានដើរយកប្តីគេមិនឈប់សោះចឹង មើលទៅក្តួយងែងនៅមិនសុខហើយបានចូលចិត្តអោយប្រុសបុកក្តិតលេងអញ្ចឹង សូមបងប្អូនចំណាំមុខមី​ថោ​ក​នេះឲ្យច្បាស់មីតារានេះហើយដែលចូលចិត្តដើរយកប្ដីគ»។

យ៉ាងណាបន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា បានឃើញការបង្ហោះនេះរួចមកតារាសម្តែងពូកែទេពកោសល្យរូបនេះក៏ប្រកាសទៅដាក់ពាក្យបណ្ដឹងទៅកាន់ក្រសួង ដើម្បីស្វែងរកចា​ប់​​ជនអនាមិកនេះ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ និងជួយស្វែងរកយុត្ដិធ​ម៌​ជូន​ម្ចា​ស់​គណនី ហ្វេសប៊ុកដើមវិញ កុំអោយជនអនាមិកនេះ បង្ខូចកេរ្ដិ៍ឈ្មោះនាងបន្ដទៀត។ជំ​នួបនោះតារាសម្ដែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានភ្ជាប់មួយឃ្លាថា «លើកនេះ​ចាំតែរួចខ្លួនទៀតទៅនាងតូច ចាំមើលអ្នកណាជាសត្វពង្រូលទៀត»។