បាត់ដំបង ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះ គ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់មួយបានកើតឡើង ដែលបណ្ដាលឱ្យវិទ្យាល័យមួយកន្លែងនៅខេត្តបាត់ដំបង ត្រូវរងការខូចខាតយ៉ាងដំណំ។

ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ah Fong ដែលជាសិស្សក្នុងសាលានេះ បានបង្ហោះភ្ជាប់រូបភាពដ៏គួរឱ្យសង្វេគ ព្រមទាំងទឹកមុខម្នាក់ៗក្រៀមក្រំ និងសោកស្ដាយជាពន់ពេក ក្រោយសប្បាយមួយភ្លែតមុនបញ្ចប់ខ្លួនជាសិស្សវិទ្យាល័យ ស្រាប់តែធ្លាក់ភ្លៀងនិងខ្យល់យ៉ាងខ្លាំងដូចព្យុះ បោកបក់ឆក់យកដំបូលអស់ជាច្រើនសន្លឹក ព្រមតួសាលាជាច្រើនកន្លែងត្រូវខូចខាត ។ Ah Fong ដែលជាប្រភពបានបញ្ជាក់ដូច្នេះថា « 17/07/2019 វិទ្យាល័យរុក្ខគិរីខ្ទេចអស់ហើយសាលាខ្ញុំ»៕