ភ្នំពេញ ៖ យោងតាមប្រភពពីគណនីហ្វេសប៊ុក Global Education Network Cambodia បានឱ្យដឹងថា សិស្សសាលាកម្ពុជាប្រមាណ៥០នាក់ បានចូលរូមប្រឡងគណិតវិទ្យាលំដាប់ពិភពលោក នៅទីក្រុង ហ្វូគុះអូកា ហើយក៏ទទួលបានពានក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

បើតាម Global Education Network Cambodia ឱ្យដឹងយ៉ាងដូច្នេះថា «ចូលរួមអបអរសាទរដល់សិស្សានុសិស្សកម្ពុជា ចំនួន ៥០នាក់ទទួលបានមេដាយ មាស ប្រាក់ សំរិទ្ធិ និង ពានពិភពលោក ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោក វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង ហ្វូគុអូកា ប្រទេសជប៉ុន នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩នេះ»៕