ព្រះវិហារ ៖ កំពូលតារាចម្រៀងជួរមុខលំដាប់ប្រទេសកព្ពុជា លោក ខេមរៈ សិរីមន្ត នៅ​ពេលថ្មីៗនេះ បាននាំភរិយាជាទីស្រឡាញ់ ព្រមទាំងក្រុមគ្រួសារទៅ​ដើរកម្សា​ន្ត​នៅ​ទឹក​ដីអង្គរ ខេត្តសៀមរាប ហើយមុននេះក៏លេចចេញ នៅលើគណនី​ហ្វេសប៊ុកផ្លូវ​ការរប​ស់​លោកបានបណ្តែតខ្លួនរួមភរិយា សំណព្វក្នុងឈុតទាហានយ៉ាងស្រស់ស្អាតបង្អួ​តភ្នែ​ក​អ្នកគាំទ្រយ៉ាងសាមញ្ញ។

ជាមួយគ្នានេះ ខេមរៈ សិរីមន្ត បានបង្ហោះរៀបរាប់ភ្ជាប់ដំណើរកំសាន្តលើទឹកដី​ព្រះវិហា​រ​ថា «ដំណើរទស្សនៈកិច្ច បានមកដល់ប្រាសាទព្រះវិហារហើយសូមអរគុណដល់ក​ងក​ម្លាំ​ង​ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់សំរាប់ទឹកចិត្តអង់អាច​ក្លាហានដែលបា​នការពារ​ប្រាសា​ទព្រះវិហារពីប្រទេសជិតខាងដែលបំណងឈ្លានពានសូមបារមីលោកតាឌីជួយថែររក្សាពួកគាត់អោយសុខភាពល្អ និងជោគជ័យគ្រប់ភាកិច្ច»។