ភ្នំពេញ៖ តារាចម្រៀងស្រីល្បីពូកែលេងសម្ដីអ្នកនាង ពេជ្រ សោភា តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ ដែលជាតារាសម្ដែងរាងខ្ពស់សង្ហា ឆឹម សក្ដដា លើបណ្ដាញសង្គម។ កាលពីយប់មិញនេះដែរ ពេជ្រ សោភា និងឆឹម សក្កដា ក៏បានបកស្រាយចម្រៀងរួមគ្នាលើឆាកតន្ត្រីមួយ ហើយអ្វីដែលជាទីចាប់អារម្មណ៍នោះ គូស្នេហ៍ទាំងពីរ ត្រូវបានទស្សនិកជន នៅទីនោះជម្រុញឲ្យមានការថើបគ្នា ដើម្បីបញ្ជាក់ពីទំហំចិត្តនៃការស្រលាញ់ទៀតផង។ ដូចនេះក្នុងវីដេអូនោះឃើញថាសក្កដា និង សោភាមិនបង្អង់យូរក៏ បានបញ្ចេញស្ទីលថើប លើឆាកសម្ដែង ក្រោមសម្លេងស្រែក គាំទ្រ ពីប្រិយមិត្តទៀតផង៕