កំពង់ចាម ៖ យោងតាមគណនីមួយឈ្មោះ Sitha Yous បានបង្ហោះរូបភាពពីរសន្លឹក ដ៏គួរ ឱ្យអាណិតជាពន់ពេក ខណៈយុវជនម្នាក់ឈ្មោះ ហ៊ត់ អាយុ១៦ឆ្នាំ កើតជំងឺសាហាវតោងប្រាណហូបមិនបានសម្រាន្ដមិនលក់ ព្រោះតែជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ ហើយក៏កំពុងតែសម្រាកព្យាបាលក្នុងមន្ទីពេទ្យ ជាមួយលោកឪពុក តែគ្រួសារហាក់ទន់ខ្សោយខ្លាំង មិនមានលទ្ធភាពក៏ទទួចសុំជំនួយ។

បើតាមប្រភពខាងលើឱ្យដឹង ដោយសរសេររៀបរាប់ភ្ជាប់សម្ដីពាក្យពេចន៍រំលេចពីយុវជនខាងនៅលើដូច្នេះថា «បងប្អូនសប្បុរសជនជួយប្អូនប្រុសម្នាក់ៗបន្តិចផង ប្អូនប្រុសឈ្មោះ ហ៊ត់ អាយុ 16ឆ្នាំ ប្អូនប្រុសមានជំងឺមហារីក ហើយគ្រួសារក្រីក្រ ឪពុកកំពុងតែមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យពេលនេះប្អូនប្រុសកំពុងខ្វះថវិកា ក្នុងការព្យាបាលជំងឺ ហើយពេលនេះប្អូនប្រុស កំពុងសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ជាមួយឪពុក ជួយយកតែបុណ្យផងព្រោះពេលនេះប្អូនប្រុសកំពុងខ្វះថវិកាខ្លាំង» ៕