ភ្នំពេញ ៖​ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន​សហព័ន្ធ​កីឡា សិស្ស-និស្សិតកម្ពុជា ឯកឧត្តម ស សុខា ត្រូវបានតែងតាំង​ជាប្រធានក្រុមប្រឹក្សា​សហ​ព័ន្ធ​​កីឡាអាស៊ាន​ អាណត្តិឆ្នាំ២០២០-២០២១ ជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះ ។ នេះបើតាមការជូនដំណឹងរបស់អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និង​កីឡា។

ការប្រកាសតែងតាំងឯកឧត្តម ស សុខា ឲ្យដឹងនាំកីឡាសិស្សប្រចាំតំបន់នេះ បានធ្វើ​ឡើង​ក្នុ​ងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន នៅ​ខេត្ត​ស៊ី​​មម៉ារ៉ាង ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីគណៈ​កម្មាធិការ​ប្រតិ​ប​ត្តិ​របស់​ក្រុម​ប្រឹក្សា​កីឡាសាកលវិទ្យាល័យអាស៊ាន រួមទាំងប្រតិភូ និងថ្នាក់​ដឹកនាំ​កម្ពុជា ដោយមាន​ការចូល​រួមផ្ទាល់ពីឯកឧត្តម ស សុខា ផងដែរ។