ភ្នំពេញ៖ ក្រោយជីវិតអាពាហ៍ពិពាហ៍ពិធីការិនីវ័យជ្រេអ្នកនាង គង់ សុជាតិ និងពិធីក​រ​សម្បូរវោហារប្រចាំផលិតកម្មហង្សមាសលោក ជា វិបុល កាន់តែផ្អែមល្ហែម និង មានក្តីសុខមិនចាញ់គូស្នេហ៍វ័យក្មេងនោះទេ ។

យ៉ាងណាមិញថ្មីៗនេះ គេបានឃើញរូបភាពជុំគ្នាជាលក្ខណៈគ្រួសាររបស់អ្នកនាង គង់ សុ​ជា​តិ ដែលមើលទៅពិតជាមានសុភមង្គលដូចគូស្នេហ៍ថ្មីថ្មោង រួមកូនស្រីបណ្តូលចិត្តទាំងពីរ។ ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះរំពេចពីបានឃើញរូបភាពរបស់គ្រួសារមួយនេះប​ណ្ដាអ្នកគាំទ្រជាច្រើនក៏បានខមិនសារជូនពរគ្រប់ៗគ្នា ទាំងខ្លះក៏ពោលថា «ជូនពរអ្នកទាំងពីរស្រលាញ់គ្នារហូត និងឆាប់មានកូនភ្លោះដូចបំណង»។