កោះកុង ៖ កាលពីកន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹងនាំ បានប្រកាសជាសាធារណៈ រឿងមន្ត្រីក្របខណ្ឌលួចណាលួចមានស្រី ឬប្រពន្ធច្រើននឹងត្រូវដកចេញពីក្របខណ្ឌដោយមិនមិនចាំបាច់សួរនាំ។ យ៉ាងណាមិញ កាលពីថ្ងៃទី១៨ ខែកក្កដា យប់មិញនេះ ក៏ផ្ទុះរឿងស្អុយរលួយព្រះរាជអាជ្ញារងខេត្តកោះកុង លួចនាំស្រីស្នេហ៍ឡើងផ្ទះសំណាក់ស្រាក់រកគ្នាបំណងរកក្ដីស្រណុកសុខស្រួល តែចង្រៃជាន់ដាន ត្រូវនាងប្រពន្ធដើមតាមទាន់នូវនឹងកន្លែងស្រស់ៗ បំណងរត់គេងតែគ្មានផ្លូវចេញ ផ្អើលទាំងកណ្ដាលរាត្រី។

នេះបើតាមប្រភពពី Khmer Plus បានបង្ហោះនៅមុននេះថា «ស្រ្តីជាប្រពន្ធដើម តាមទាន់ប្តីជាព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីស្នេហ៍ដេកផ្ទះសំណាក់ «ស្រែនាង» ផ្អើលអ្នកភូមិទាំងកណ្តាលរាត្រី វេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន»។ លើសពីនេះទៅទៀតប្រភពបន្តថា «ខណ:ពេលស្រ្តីជាប្រពន្ឋតាមទាន់ប្តីលួចលាក់មានស្រីក្នុងផ្ទះសំណាក់រួច រូបនាងបានលើដៃសំពះស្នើសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រើអភិក្រមទី5 ចំពោះទង្វើផិតក្បត់របស់ប្តីរូបនាងផង ព្រោះកន្លងមកសម្តេចធ្លាប់មានប្រសាសន៍ថា មន្ត្រីណាមានប្រពន្ធពីរបីត្រូវដកចេញពីតំណែង ដូច្នេះហើយទើបនាងដង្ហោយអោយសម្តេចជួយអន្តរាគមន៍ ក្នុងករណីលោកព្រះរាជអាជ្ញារងខេត្តកោះកុងរូបនេះផង» ៕