ភ្នំពេញ៖ សមាគមសិល្បករខ្មែរបានចាត់តំណាងលោក ប៉ែន ចំរុង និងសិល្បការិនី២រូបនាំយកថវិកាមូលនិធិសិល្បករចាស់ជរា ជូនដល់លោក ណូ ជ័យរិទ្ធី ដែលជាតារាសម្តែង កំពុងធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែម និងឡើងជាតិអាស៊ីត។

ជំនួបដំណើរនាំយកថវិកាទៅជូននោះផងដែរលើបណ្ដាញសង្គមហ្វេសប៊ុកលោក ហេង ឡុង ក៏បង្ហាញឡើងនូវទឹកចិត្តរបស់លោកឧកញ៉ា ដួង ឆាយ ដែលបានរួមចំណែកបរិច្ចាគជាថ​វិ​កាដែរថា«សូមអរគុណប្អូនឧកញ៉ា ឌួង ឆាយ ដែលបានឧបត្ថម្ភតារាសំដែង ណូ ជ័យរិទ្ធី ហៅ​តូ ចំនួន១លានរៀលដែលកំពុងធ្លាក់ខ្លួនឈឺ»។

យ៉ាងណាមិញសមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧ​ប​ត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។