ភ្នំពេញ ៖ ស្របពេល​ប្រជាប្រិយ​តារាកំប្លែងសាច់ស្អាត នីឡា កំពុង​ហូរហៀរខ្ទរខ្ទា​ររកពេល​សម្រាកគ្មាន​នោះ មកដល់ថ្ងៃទី១៩ កក្កដា នេះ ក៏ជាវេលាខួបកំណើត​ កើត​ឃើញ​នូវ​ភព​ផែន​ដីដ៏មហាធំធេង​គ្មានកោះត្រើ​យរបស់នាង ខណៈ​ឪពុក​ជាកំពូលអ្នកផលិត​លោក​​ សុវណ្ណ ឫទ្ធី ហៅលោកតា​វ៉ិចទ័រ​ ក៏បាន​បង្ហោះសាររៀបរាប់​ផ្ញើជូនកូនស្រី​​យ៉ាងគួរឲ្យ​ភ្ញាក់ផ្អើល​។

បង្ហាញភ្ជាប់រូបកូនស្រីដ៏ស្រស់គាប់នេត្រា​ច្រើនសន្លឹក​ផលិតករកំសាន្ត​ប្រចាំ​ក្រុមហ៊ុន CBS ក៏​​លើកសារ​ជូនពរប្រៀបបានកាដូដែល​រកតម្លៃកាត់ថ្លៃ​មិនបាន ដ្បិត​ជាសម្តី​ដែល​កើត​ ចេញពី​ទឹកចិត្ត​ឪពុក​បង្កើតគួររំភើប​ថា «រីករាយ​ថ្ងៃខួបកំណើតនីឡាកូនស្រី​សំណព្វ​ចិត្តប៉ា! ថ្ងៃទី១៩ ខែ​កក្កដា ​ឆ្នាំ២០១៩ នេះជាថ្ងៃខួបកំណើត​កូន​​​។ ប៉ាសូមប្រសិទ្ធ​ពរ​សូម​ឲ្យ​​កូនទទួ​លបានភាព​ជោគ​ជ័យ​​តាមក្តីប្រាថ្នារបស់​​កូន»។​ ក្នុងនោះ​អ្នកគាំទ្រ​ជាច្រើ​ន​ក៏បាន​ធ្វើការជូនពរ​ដល់​អ្នក​កំប្លែង​តែងបង្អួត​មន្តស្នេហ៍តាមកញ្ចក់កែវភ្នែក​ដោយពាក្យ​ពេចន៍ដ៏មានអត្ថន័យយ៉ាងសន្ធឹក​សន្ធាប់។