ភ្នំពេញ ៖ លើគណនីហ្វេសប៊ុក Chav Mearnup Keo Nimith បានបង្ហាញនូវរូបភាព​ប្រៀប​បាននូវការ​សង្រ្គោះជីវិត​ដូនជរាវ័យ​ច្រើន​ ព្រមរៀបរាប់​ភ្ជាប់​សំណេរ​ដ៏មហា​ស្រ​ណោះ​​ថា «លោ​កយាយ ប្រាប់ថា អត់មានអង្ករ ហូបទេ ក្រុម យើងនឹងទៅជួយលោក​យាយ ឆាប់ៗនេះ​សូមបង ប្អូនជួយលោកយាយ ផងគាត់នៅខេត្ត បាត់ដំបង 093​63​3500»។

ទន្ទឹមរូបភាព​ដែល​ស្ថិត​លើដំបូលផ្ទះ​ជួសជុល​ការពារ​ខ្លាចហូរទឹកចូលដោយខ្លួនឯង​ រួមសារ​អំពាវ​នាវ​ស្វែ​ង​​ជំនួយ ក៏ត្រូវបាន​ប្រភព​បង្ហាញបន្ថែម​កាន់តែខ្លោចចិត្ត​ទៀតថា «លោកយាយ​ រស់​នៅ​ម្នាក់​ឯងគ្មានកូនចៅណានៅក្បែរឡើយ លោកយាយ​មានជីវភាពខ្វះខាត និងក្រ​ខ្សត់​ខ្លាំង​ណា​ស់ មិនសូវមានអាហារហូបចុកគ្រប់គ្រាន់ឡើយ ហើយអ្វីដែលកាន់តែ​អាណិត​នោះ​គឺលោក​យាយ គ្មានផ្ទះសម្បែងរស់នៅល្អដូចគេទេ គឺនៅក្នុងខ្ទមតូច​មួយដែលមាន​ដំបូលធ្លុះធ្លាយ និងចាស់ទ្រុឌទ្រោម»។