អាមេរិក ៖ ពិធីកររូបសង្ហាដែលមហាជនស្គាល់នាមថា សុវណ្ណ គីរី បានបាត់ខ្លួនមួយរយៈធំពីសិល្បៈ ខណៈបច្ចុប្បន្នកំពុងរស់នៅយ៉ាងមានក្ដីសុខលើទឹកដីមហាអំណាចអាមេរិក។

ជំនួបដំណឹងនេះដែរ ស្រាប់តែមានប្រភពជិតស្និទ្ធមួយទម្លាយថា «ពិធីករ ដែលតែងធ្វើឲ្យប្រិ​យមិ​ត្ត បានសើចសប្បាយជាមួយនឹងថ្វីមាត់របស់ខ្លួនលោក សុវណ្ណ គីរី កំពុងតែបន្តការសិក្សារយៈពេល៤ឆ្នាំលើទឹកដីប្រទេស សហរដ្ឋអាមេរិក ហើយលោក គីរី មានការផ្លាស់ប្ដូររូបរាង ក៏ដូចជាជីវភាពរបស់ខ្លួន ទាំងស្រុង »។ គួរបញ្ជាក់ផងដែរថាកន្លងមកលោក សុវណ្ណ គីរី តែងបង្ហាញពីសកម្មភាពផ្សេងរបស់ខ្លួន នៅគណនីហ្វេសប៊ុកផ្លូវការជារឿយៗ។