ភ្នំពេញ៖ ផ្ទុះការរិះគន់ពេញបណ្ដាញសង្គម ខណៈសង្ឃប៉ុន្មានអង្គបាននាំគ្នាតុបតែងខ្លួន ម្សៅក្រែម លាបឡេ ផាត់មុខដូចស្រីក្រមុំ បង្ហោះចែកគ្នាមើលដោយមិនខ្វល់ខ្លាចខុសវិន័យសង្ឃ និងមិនរអាចិត្តគិតដល់ពុទ្ធបរិស័ទចំណុះជើងវត្ត តែងយកចង្ហាន់ទៅប្រគេនគោរពនាមជាសង្ឃអីបន្តិចឡើយ។

ក្នុងនោះបើតាមសម្តីលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ថ្លែងប្រាប់ សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១៩ ខែកក្កដានេះបានបញ្ជាក់ឲ្យដឹងថា «ក្រសួងធម្មការកំពុងស្វែងរកបុគ្គលជាសង្ឃប្រព្រឹត្តអំពើមិនគួរគប្បីទាំងនោះ តើមានប្រភពមកពីណា ហើយគង់នៅវត្តណាដើម្បីចាត់វិធានការ។ នៅតាមវិន័យធម៌សាសនា លោកមានសិក្ខាបទ ច្បាប់របស់លោក ចំពោះព្រះសង្ឃក្តី ជាសាមណេរក្តី ការតុបតែងកាយលាបគ្រឿងក្រអូបមិនសមរម្យ មិនមានកំណត់នៅក្នុងច្បាប់នោះដែរ អ្វីជាទោសក្នុងព្រះពុទ្ធសាសនានោះ មានតែមន្ត្រីសង្ឃទេដែលអនុម័ត អនុវត្តន៍តាមមាត្រាណានោះ»។