ភ្នំពេញ ៖ តារាចម្រៀង ឆាយ វីរៈយុទ្ធ ពិតជាមាន​សុភមង្គល​កាន់ខ្លាំងពីមួ​យថ្ងៃទៅមួ​យ​ថ្ងៃ​ក្រោយ ភរិយាសំណព្វចិត្តកំពុងតែពរពោះកូនក្នុងផ្ទៃ តារាប្រុសរូបនេះ បានផ្តល់ភា​ពក​ក់ក្តៅ និងមើលថែភរិយាគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិ​ត្តចំពោះ​ទ​ង្វើ​រ​ប​ស់លោកយ៉ាងខ្លាំង។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោកក៏បានចាប់ផ្តើម​រៀនធ្វើ​ជាឪពុកល្អ មើលថែក្មួយស្រីរបស់ខ្លួន ពោរពេញដោយស្នាមញញឹម។

ដោយក្នុងនោះលោកបានធ្វើការរៀបចំខ្លួន ចងសក់ឲ្យក្មួយស្រីទាំងពិបាក ក៏ប៉ុន្តែហាក់​ដូចជារីករាយយ៉ាងខ្លាំង ស្របពេលដែលលោកកំពុងត្រៀមធ្វើជាឪពុ​កជាលើកដំបូង​យ៉ា​ងដូ​ច្នោះ។

ជាមួយនឹងសកម្មភាពបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាសរ​សើរដល់លោ​កដែ​ល ទោះបីជាកូនមិនទាន់កើតមកយ៉ាងណាក្តី តែលោករៀនពីពេលនេះដើម្បីងា​យស្រួ​ល​ក្នុង​ការធ្វើជាឪពុកល្អ មើលថែកូនៗ និងភរិយា៕