រតនគិរី៖ យោងតាមគណនីហ្វេស៊ុកឈ្មោះ Chan tola បានបង្ហោះរៀបរាប់ភ្ជាប់រូបភាពដ៏គួរឱសង្វេគជាពន់ពេកខណៈទារកម្នាក់ត្រូវបានម្ដាយស្លាប់ចោលទាំងមិនទាន់បានស្គាល់មុខមាត់ និងបាននិយាយពាក្យម្ដាយមួយម៉ាត់ជាអ្នកមានគុណដ៏ថ្លៃថ្លា ដោយខ្លួនទើបតែប្រសូត្របានប្រមាណ៤សប្ដាហ៍ រស់នៅជាមួយឪពុកដែលក្សត់សូម្បីលុយទិញទឹកដោះគោ។

ប្រភព Chan Tola ខាងលើបានរំលេចឱ្យដឹងដូច្នេះថា «ពិតជាអាណិត និងសង្វេគណាស់ អូនតូចទើបតែបានអាយុមួយខែ ត្រូវម្ដាយស្លាប់ចោល គួរឲ្យអោយកំសត់ណាស់ ស្ទើរតែស្រក់ទឹកភ្នែកហើយខ្ញុំ»។ មិនតែប៉ុណ្ណោះ តាមរយៈហ្វេសប៊ុកបងប្រុស ហៀម សំអន បានសរសេរថា «សូមបងប្អូនសប្បុរសជនចិត្តធម៌ ជួយចែករំលែក និងឧបត្ថម្ភជាសម្លៀកបំពាក់កូនង៉ែត ព្រមទាំងខ្វះទឹកដោះគោបៅ ដែលស្ថិតនៅភូមិ ចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី សូមជួយចែករំលែក Shares អោយសប្បុរសជនឃើញផង ដើម្បីជួយប្អូនតូច» ៕